Home សង្គម វ៉ាក់សាំងអាមេរិក Johnson & Johnson ដែលជាជំនួយជំហានទី២ បានដឹកមកដល់កម្ពុជា កាលពីយប់មិញ

វ៉ាក់សាំងអាមេរិក Johnson & Johnson ដែលជាជំនួយជំហានទី២ បានដឹកមកដល់កម្ពុជា កាលពីយប់មិញ

0

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយជំហានទី២ របស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ចំនួន៦០.៩៦០០ដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជា កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។

សូមបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (1,060,100) ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។

ស្ថានទូតអាមេរិក បន្តថាជំនួយនេះ គឺជាផ្នែកមួយនៃការគាំទ្រជា បន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជានិងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើប ចេញពីជំងឺរាតត្បាត យ៉ាងធ្ងន់ធ្ងរនេះ៕

រូបភាព៖ AKP

Previous articleសូមប្រុងប្រយ័ត្ន! កម្ពុជា​ រកឃើញកូវីដ១៩​ បំប្លែងថ្មី ប្រភេទ​ Delta ១០៩ករណីទៀត
Next articleក្ដៅៗ! ស្ទឹងមានជ័យទី១ កំពុងធ្វើការតាមដាន មានការសង្ស័យកូវីដ ឈ្មោះ Delta