ភ្នំពេញ៖ ពលរដ្ឋវៀតណាម រាប់ពាន់ បានចាកចេញពីទីក្រុង ហូជីមិញ (ព្រៃនគរ ) បន្ទាប់ពីបិទខ្ទប់ទីក្រុង ដោយពួកគេបានចាកចេញ ទៅស្រុកកំណើតរៀងៗខ្លួន តាមរយៈម៉ូតូផ្ទាល់ខ្លួន ដែលមានអ្នកខ្លះធ្វើដំណើរជាង១ពាន់គីឡូម៉ែត្រ។
ប្រភពដដែលបន្តថា ពួកគេបានធ្វើដំណើរតាមផ្លូវតូចៗ និង សម្រាកនៅតាមផ្លូវពីរបីថ្ងៃទម្រាំដល់ផ្ទះពួកគេ ។ ពួកគេបានបាត់បង់ការងារ និង មិនអាចរស់នៅបន្តនៅក្នុងទីក្រុងបានទៀតទេ ដោយសម្រេចចាកចេញតាមការកំណត់របស់រដ្ឋាភិបាល ដែលនឹងឱ្យពួកគេធ្វេីចត្តាឡីស័កនៅតាមខេត្តរៀងៗខ្លួនរបស់ពួកគេ ដេីម្បីកាត់បន្ថយបន្ទុករបស់ទីក្រុងហូជីមិញ។
ខណៈការរាតត្បាតនៅក្នុងទីក្រុងហូជីមិញមានរហូតដល់៨០%នៃករណីឆ្លងទូទាំងប្រទេស ហើយការចាកចេញរបស់ពលរដ្ឋអាចធ្វើឱ្យការរាតត្បាតកាន់ធន់ធ្ងរដល់តំបន់ផ្សេងៗនៃប្រទេស។
ប្រភព: Re-IDEA







