ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៦៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៣នាក់ និងស្លាប់៣នាក់។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១នេះខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤០១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣៥៧៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣២២នាក់ ស្លាប់សរុប ៩៦នាក់៕