ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំង អស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឱ្យមានការលក់ដូរហួសម៉ោង៩យប់នោះទេ បើទោះបីការលក់ដូរជាលក្ខណៈវេចខ្ចប់ក៏ដោយ។
លោក ឃួង ស្រេង បានលើកឡើងបែបនេះ ក្នុងឱកាសបានដឹកនាំមន្ត្រី និងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈ បញ្ជា ការឯកភាព រាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាព ជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ ឱ្យមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងខ្លួនដែលតា (Delta)នៅយប់ថ្ងៃទី ៣១ ខែកក្កដា ។
លោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិនឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង៩ យប់រហូតទៅ ដល់ម៉ោង៣ភ្លឺ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតិឱ្យចូលក្រុងឡើយ៕