ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៣១ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ក្នុងចំណោមខេត្តទាំង៨រួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៦៩នាក់ ។
+ខេត្តពោធិ៍សាត់(មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន ជំងឺកូវីដ១៩ សរុបចំនួន ៩នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២១០នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩៩នាក់ និងស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៣៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០២៩នាក់ និងកំពុងសម្រាកព្យាបាល១.៣០៤នាក់ ស្លាប់៤៣នាក់។
+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣០១នាក់ថ្មី និងមិនមានអ្នកជាសះស្បើយ។
+ខេត្តឧត្តរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៨នាក់ថ្មី ក្នុងនោះ (១២ករណី សហគមន៍ និង៤៦ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៤៣ នាក់បន្ថែមទៀត នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៨០៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៤៤៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៦០ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៨៩៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩០១ នាក់ និងស្លាប់ចំនួន ០៨នាក់។
+ខេត្តព្រះវិហារ រកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣៧នាក់ស្រី១៦នាក់ ស្របពេលដែលអ្នកជាសះស្បើយ២៦ ស្រី១៣នាក់ គិតត្រឹមថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៦១២នាក់ ស្រី២៧៨នាក់ និងកុមារ២២នាក់ និងជាសះស្បើយចំនួននាក់ ស្រី១៥៨នាក់ និងកុមារ១៣នាក់ ស្លាប់០១នាក់។
+ខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៧នាក់ថ្មី ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៦នាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៤១៥នាក់ បានព្យាបាលជាសះស្បើយចំនួន២២៦៤នាក់ ស្លាប់៤៦នាក់ និង២១០៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕