ទំនងស្រវឹងស្រាខ្លាំង បុរសម្នាក់បើកម៉ូតូបុកបង្គោល ស្លាកយីហោ​ ​បត់​ក​ស្លាប់​ភ្លាមៗ​

0

ភ្នំពេញ៖​ បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​ បើក​ម៉ូតូ​សណ្តោង​រទេះដឹក​ទឹក​សុទ្ធ​ លឿន​ជ្រុល​ ទៅ​បុក​ង្គោ​ល​ស្លាក​សញ្ញា​យីហោ​ គោ​យន្ត​គុយ​បូ​តា​ នៅ​ខាងស្តាំ​ផ្លូវស្លាប់​ភ្លាមៗ ​នៅ​នឹង​កន្លែង​កើតហេតុ​។​ ហេតុការណ៍​ គ្រោះថ្នាក់​ ចរាចរណ៍​ខាងលើ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧​ និង​៥០​នាទី​ ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រៅ​ទីប្រជុំជន​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំនុច​ខាងលិច​ស្ពាន​បុស្ស​រ៉ូ​ ចំងាយ​ប្រហែល​៥០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ព្រៃ​មាន់​ ឃុំ​រហាល​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​ បាន​ប្រាប់​ឲ្យ​ថា ជន​រង​គ្រោះ​ឈ្មោះ​ ឈឿ​ន​ ចក់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​ទេព​កោ​សារ​ ឃុំ​រហាល​ ស្រុក​ព្រះនេត្រព្រះ​ ។​

សមត្ថកិច្ច​ បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ បាន​ធ្វើ​ដំណើរ​បើកបរ​ម៉ូតូ​សណ្តោង​រទេះដឹក​ទឹក​សុទ្ធ​ គ្មាន​ស្លាក​លេខ​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ សង្ស័យ​ស្រវឹង​ម៉ូតូ​ ក៏​បាន​ជ្រុល​ទៅ​បុក​ប៉ះ​បង្គោល​ ស្លាក​សញ្ញា​យីហោ​គោ​យន្ត​គុយ​បូ​តា​ នៅ​ខាងស្តាំ​បណ្តាល​ឲ្យ​បត់​ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ (​មិន​ពាក់មួក​សុវត្ថិភាព​)​។​

​ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​