ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ មើលវិធានការបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ។
លោក ឃួង ស្រេង បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «សមត្ថកិច្ចនឹងផាកពិន័យ ពលរដ្ឋដែលល្មើស បម្រាមគោចរនៅយប់នេះ ដោយមិនលើកលែងនោះឡើយ ក្នុងនោះរថយន្តមួយគ្រឿង នឹងត្រូវផាកពិន័យ ១លានរៀន ហើយម៉ូតូមួយគ្រឿង ២០ម៉ឺនរៀល»។
សូមរំលឹកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋបាលរាជធាំនីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋបាល(បំរាមគោចរ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ វេលាម៉ោង២៣៖និង៥៩នាទីតទៅ ដោយត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ៕