ភ្នំពេញ ៖នៅវេលាម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណី អគ្គីភ័យមួយកន្លែងបានកើតឡើង នៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាម នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ៖
– ម្ចាស់ទីតាំងឈ្មោះ: ស៊ួ វីរៈ ភេទ ប្រុស អាយុ ៥៥ ឆាំ្ន ។
– មុខរបរ: ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។
– មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់ៈ ដីឡូតិ៍ ទំហំ ១០០ម៉ែត្រx ២០០ម៉ែត្រ ។
– ខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
– ស្លាប់ មនុស្ស : ស្លាប់មនុស្សចំនួន ០១ នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។
– របួស : គ្មាន ។
– រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ រថយន្ត ស្មេីនឹង ២៥០ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
– រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ២៤ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ រថយន្ដ សើ្មនឹង ៨០ ម៉ែត្រគូប ។
– រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ១៦ ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅម៉ោង ១៧:៣០ នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល ។





