ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ចាម បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧១នាក់ និងស្លាប់៣នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ។
ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់, ស្រុកកំពង់សៀម ០៩នាក់, ស្រុកកងមាស ០១នាក់, ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកបាធាយ ០៥នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ ០៣នាក់ និងមកពីរាជធានីភ្នំពេញ ០២នាក់ ខេត្តក្រចេះ ០១នាក់ ។
ដោយឡែកករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ក្នុងនោះរួមមាន៖
១/ បុរសជនជាតិខ្មែរ មានឈ្មោះ លឹម សេង អាយុ៣១ឆ្នាំ នៅភូមិពោធិ៍ស្ទោង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម
២/ស្រ្តីជនជាតិខ្មែរ មានឈ្មោះ យឹមអុីជា អាយុ៧២ឆ្នាំ នៅភូមិ ភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៣/បុរសជនជាតិខ្មែរ មានឈ្មោះ វ៉ា សុភា អាយុ៣៧ឆ្នាំ នៅភូមិបសោម ឃុំបឹងល្អ ស្រុកសន្ធុក ខេត្តកំពង់ធំ៕