ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២៨ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ ។

+ខេត្តពោធិ៍សាត់​(មិនមានតួលេខ)

+ខេត្តប៉ៃលិន (មិនមានតួលេខ)

+ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៣៩នាក់ និងស្លាប់៣នាក់ ។​ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧៥៣នាក់ និងកំពុងសម្រាកព្យាបាល១.១៥៦នាក់ ស្លាប់៣៣នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បាន រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៨៧នាក់។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២០១នាក់ថ្មី ក្នុងនោះ (២០ករណី សហគមន៍ និង១៨១ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយ ចំនួន១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៥៦៥នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.២៤៩នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣១៦នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៧២៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៨៣៣ នាក់ និងស្លាប់ចំនួន៨នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ តែចំនួន០៤នាក់ ស្របពេលដែលអ្នកជាសះស្បើយសរុប២៣នាក់ ។គិតត្រឹមថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៥១១នាក់ ស្រី២៣១នាក់ និងកុមារ២២នាក់ និងជាសះស្បើយចំនួន២៩៨នាក់ ស្រី១៣៣នាក់ និងកុមារ១៣នាក់ ស្លាប់នាក់។

+ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ ជាសះស្បើយចំនួន៤០នាក់ ។ សូមបញ្ជក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤១១៦នាក់ បានព្យាបាលជាសះស្បើយចំនួន២១៣៥នាក់ ស្លាប់៤៥នាក់ និង១៩៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។