Home សង្គម អបអរសាទរ! លោកយាយ ចាន់ ឃីម ចាក់វ៉ាក់សាំងលេខរៀង ទី៧លាន ទទួលបានថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀត ពីសម្ដេចតេជោ

អបអរសាទរ! លោកយាយ ចាន់ ឃីម ចាក់វ៉ាក់សាំងលេខរៀង ទី៧លាន ទទួលបានថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀត ពីសម្ដេចតេជោ

0

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញេីសារអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានចាក់វ៉ាក់សាំងលេខរៀង ទី៧លាននាក់។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះ សម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជន ដែលត្រូវចាក់វ៉ាក់សាំង ចំនួន១០លាននាក់។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀង ទី៧លាន»។

សម្ដេចតេជោ បន្ដថា លោកស្រីឱ វណ្ណឌីន នឹងនាំយកថវិកា ចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត ទៅជូនលោកយាយដោយផ្ទាល់ និងជូនពរលោកយាយ ជួបតែសេចក្តីសុខសេចក្តីចំរើន៕

Previous articleរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៣២នាក់ថ្មី នៅខេត្តកំពត
Next articleរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៥២នាក់ថ្មី និងជាសះស្បើយ៩៩នាក់ នៅខេត្តព្រៃវែង