Home សង្គម អាសូរណាស់! បុរសម្នាក់ អួលទឹកស្លាប់មួយរំពេច ក្រោយទទួលទានបាយរួច

អាសូរណាស់! បុរសម្នាក់ អួលទឹកស្លាប់មួយរំពេច ក្រោយទទួលទានបាយរួច

0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារឱ្យដឹងថា អួលទឹកស្លាប់មួយរំពេច ក្រោយទទួលទានបាយថ្ងៃត្រង់ ជួបជុំគ្រសារ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១ថ្ងៃត្រង់ទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចអូរថ្ម ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ។

យោងតាម ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ី មាន អាយុ៥៥ឆ្នាំ មានទីលំនៅចំណុចអូរថ្ម ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ បានជួបហេតុការអួលទឹកស្លាប់ កាលពីវេលាម៉ោង១ថ្ងៃត្រង់ទី២៨ ខែកក្កដា ក្រោយពីជនរងគ្រោះ បានទទួលទានបាយថ្ងៃ រួចបានហូបទឹក បណ្តាលឲ្យ អួលស្លាប់មួយរំពេច ។

នគរបាលស្រុកសំបូរ បញ្ជាក់ថា ការស្លាប់របស់បុរសម្នាក់គឺពិតជាស្លាប់ដោយសារអួលទឹក បន្ទាប់ពីជនរងគ្រោះបានទទួលទានបាយថ្ងៃរួច និងបានហូបទឹកតាមក្រោយក៏បណ្តាលឲ្យអួលស្លាប់។
អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា បានបញ្ជាក់ថា នគរបាលបានពិនិត្យសាកសពជនរងគ្រោះ ក៏ដូចជាពិនិត្យសំណាករកមេរោគកូវីដ១៩ តែលើដងខ្លួនសាកសព មិនមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ ក៏ដូចជាមិនមានផ្ទុក មេរោគកូវីដ១៩នោះទេ។

ដូច្នេះនគរបាលបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺពិតជាបណ្តាលមកពីអួលទឹក ដូចតាមការរៀបរាប់ របស់ក្រុមគ្រួសារជនរងគ្រោះ។

បច្ចុប្បន្នសាកសព កំពុងធ្វើបុណ្យ តាមប្រពៃណី៕

Previous articleខេត្តកំពង់ឆ្នាំង បន្តរកឃើញឆ្លងជំងឺកួវីដ​ ចំនួន៦៥នាក់ថ្មី និងជាសះស្បើយ៥៨នាក់
Next articleរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៣២នាក់ថ្មី នៅខេត្តកំពត