ភ្លើងប្រចណ្ឌ! បុរសម្នាក់ គំរាម សម្លា.ប់ប្រពន្ធ ក្រោយបែកគ្នា៣ខែ លឺដំណឹងគេចង់ស្ដីដណ្ដឹង

0

ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ប្តី​ បាន​យក​កាំបិត​ប៉ុនប៉ង​គំរាម​ សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​ តែ​មិន​បាន​សម្រេច​ ដោយសារ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ ជួយ​ចាប់​ឃាត់ខ្លួន​ប្រគល់ ​ឲ្យ​នគរបាល​ស្រុក​ថ្មពួក​ ទាន់​ពេលវេលា​ ។​​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ភូមិ​កសិណ​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

លោកវរសេនីយ៍ទោពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះសឿន ច័ន្ទវិឈុន អាយុ៣១ឆ្នាំ នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកស្ត្រី រងគ្រោះ  ជាប្រពន្ធឈ្មោះឈ្លាន ផល្លាហៅអូន អាយុ៣០ឆ្នាំ នៅភូមិកសិណ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកនាយការិយាល័យ បានឲ្យដឹងទៀតថា៖តាមការសួរនាំជនសង្ស័យជាប្តីបានសារភាពថា ពួកគេទាំង០២នាក់ប្តីប្រពន្ធនេះ មានជាប់ចំណងស្នេហ៍និងគ្នារយៈពេលជាង១០ឆ្នាំមកហើយ មានកូនប្រុស ស្រី ចំនួនប០២នាក់ ។ហើយមួយរយៈនេះ ពួកគេទាំង០២នាក់ បានបែកពីគ្នា រយៈពេល០៣ខែហើយ តែមិនបានលែងលះគ្នានោះទេ ដោយស្ត្រីជាប្រពន្ធនោះ មានជម្ងឺរោគស្បូន ហើយមកដេកនៅផ្ទះ ឪម្តាយរបស់គេ ចំណែកខ្លួន នៅផ្ទះឪពុកម្តាយ របស់ខ្លួននៅភូមិបឹងសុក្រម។ ហើយម្យ៉ាងវិញទៀតប្រពន្ធរបស់ខ្លួន(ជនរងគ្រោះ)បានឲ្យខ្លួនយកប្រពន្ធមួយទៀត តែខ្លួនមិនទាន់យក។ នៅថ្ងៃកើតហេតុខ្លួនបានផឹកស្រាស្រវឹង ហើយមានគេប្រាប់ថា ប្រពន្ធរបស់ខ្លួនមានគេប្រុងស្តីដណ្តឹង ដែលធ្វើឲ្យខ្លួនហមានកំហឹងគួបនឹងជាតិស្រាចូលពោះផង ក៏ជិៈម៉ូតូកាន់កាំបិតប៉ាំងតោ ពេលមកដល់ផ្ទះឃើញនាងកំពុងដេកលើអង្រឹងក្រោមផ្ទះ ដោយអំណាចប្រច័ណ្ឌផង មិនបានសួរនាំអ្វីក៏ចាប់សក់ក្បាលគម្រាមស្លាប់ចោលឲ្យកូនកំព្រា តែត្រូវបងប្អូន និងអ្នកជិតខាងឃើញក៏មកប្រតាយប្រតប់ចាប់ដកយកកាំបិតប៉័ងតោបាន ចំណែកខ្លួនគេរបួសត្រង់ក្បាល០១កន្លែងនៅពេលប្រតាយប្រតប់គ្នានោះ ។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់ថា៖ដោយផ្អែកលើចម្លើយសារភាព សាក្សីនៅកន្លែងកើតហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យឈ្មោះ សឿន ច័ន្ទវិឈុន កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាល កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕