ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២៧ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤០នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន៥០នាក់ ។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន (មិនមានតួលេខ)
+ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៥នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន១៧៦នាក់ ពលករទើបត្រឡប់មកពីប្រទេសថៃ១៩នាក់ និងមានករណីជាសះស្បើយ៤៥នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៨១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៦១៨នាក់ និងកំពុងសម្រាកព្យាបាល១.១៦៩នាក់ ស្លាប់៣០នាក់៕
+ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៤នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ១៤៨នាក់។
+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៨នាក់ថ្មី ក្នុងនោះ (០៣ករណី សហគមន៍ និង១៨៥ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយ ចំនួន២៦នាក់ បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៣៦៤ នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.០៦៨នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៩៦នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៧១១នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៦៤៥ នាក់ និងស្លាប់ចំនួន ០៨នាក់។
+ខេត្តព្រះវិហារ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ បន្ថែមទៀត។ គិតត្រឹមថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៥០៧នាក់ ស្រី២២៨នាក់ និងកុមារ២២នាក់ និងជាសះស្បើយចំនួន២៧៥នាក់ ស្រី១២១នាក់ និងកុមារ១៣នាក់ ស្លាប់នាក់៕