ទំនេរអត់ការងារធ្វើ ទៅគប់កញ្ចក់ឡានគេ ត្រូវប៉េអឹមចាប់ខ្លួន

0

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណី គប់កញ្ជក់ឡាន នៅចំណុចស្ថានីយ៍ ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

យោងតាមកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​ជនសង្ស័យទាំង២នាក់ រួមមាន៖

១-ឈ្មោះ សំអាត ម៉ាលីពុទ្ធានី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។
២-ឈ្មោះ ជា ចាន់រឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។

វត្ថុតាងចាប់យករួមមាន÷
១-ម៉ូតូចំនួន០១គ្រឿង ម៉ាកZOOMERពាក់ស្លាកលេខពោធិសាត់1E-7662 ពណ៌បៃតង។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕