ចាប់ចោរ មួយសំបុក ប្រុងចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះប្រជាពលរដ្ឋ

0

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន កាលថ្ងៃទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ពីករណីប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះប្រជាពលរដ្ឋ។

យោងតាមស្នការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅចំណុច​ភូមិ​២០ ​ឧសភា​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ខេត្តបាត់ដំបង​ អនុវត្តតាមការដឹកនាំរបស់ លោកឧត្ដមសេ​នីយ៍ទោ​ សា​ត​ គឹមសាន ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់របស់លោក​វរសេ​នីយ៍ឯក​ លឹម ពុទ្ធីឡា​ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ និងមានការសម្របសម្រួល​លើនីតិវិធីពីលោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​ អមសាលាដំបូងខេត្តបាត់ដំបង​ផងនោះ លោកវរសេនីយ៍ឯក​ឈឿង​គឹមសុង​នាយការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានដឹកនាំ​កម្លាំងក្រុមអន្តរាគមន៍បង្ការ​បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប៉ុនប៉ងលួច​(​យកទ្រព្យសម្បត្តិ​) ក្នុងលំនៅដ្ឋានចំនួន​០១​ករណី​និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន​០៣​នាក់​ មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការស្រាវជ្រាវ។

ជនសង្ស័យទាំង៣នាក់រួមមាន៖

១-ឈ្មោះ​ ម៉ៅ​ ឡុង​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
២-ឈ្មោះ​ ទូច​ សុវណ្ណា​រិន​ ហៅ​ លូ​ ភេទប្រុស​ អាយុ​២៨​ឆ្នាំ​ មានទីលំនៅ​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
៣-ឈ្មោះ​ ទឹង​ ជា​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ២០​ឧសភា​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ធ្វើការដកហូតវត្ថុតាង​រួម​មាន​៖​ កង់ចំនួន២​គ្រឿង​តួណឺវីសចំនួន​១​ ដែកកេះ​ចំនួន៣​ ម្សៅក្រាមពណ៌សស្រអាប់ ច្រកក្នុងថង់ប្លាស្ទិក​សង្ស័យជាសារធាតុញៀន​ ចំនួន១​កូនថង់​
អំពូលកែច្នៃ​ សម្រាប់ប្រេីប្រាស់គ្រឿងញៀន​ចំនួន​២​ ។

សូមជម្រាបជូនថា​ មូលហេតុដែលនាំដល់ការឃាត់ខ្លួនជនសង្ស័យ​ទាំង៣​នាក់ខាងលើនេះ គឺកាលពីថ្ងៃទី​២៤​ ខែ​កក្កដា ​ឆ្នាំ​២០២១​ ពួកគេបានធ្វេីសកម្មភាព​ចូលក្នុងលំនៅដ្ឋាន របស់ជនរងគ្រោះ​ឈ្មោះ​ ឡេង រតនៈ​ ភេទប្រុស​ ២៥​ឆ្នាំ​ មានមានទីលំនៅ​ ភូមិ​២០ ​ឧសភា​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ប៉ុនប៉ងលួចយកទ្រព្យ​សម្បត្តិ​តែលួចមិនទាន់បានផង ក៏ត្រូវសមត្ថកិច្ច ធ្វេីការបង្រ្កាបនិងឃាត់ខ្លួន បានទាំងសម្បុកតែ​ម្តង។

បច្ចុប្បន្ន​ការិយាល័យជំនាញ​បាមរៀបចំ សំណុំរឿង​ដេីម្បីបញ្ជូនជនសង្ស័យខាងលើ​ទៅ​សាលា​ដំបូងខេត្តបាត់ដំបង​ចាត់ការបន្តតាមនីតិវិធីច្បាប់៕