ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោកយាយ ស្តើង ស៉ាំ រស់នៅក្នុងភូមិលេខ ០៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានជាសះស្បើយពីជម្ងឺកូវីដ-១៩ និងត្រូវបានអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី ២៤ ខែកក្កដា ត្រូវចំថ្ងៃខួបគម្រប់៨៧ ឈានចូល ៨៨វស្សា របស់លោកយាយតែម្ដង។
សូមបួងសួងដល់គុណព្រះរតនៈត្រ័យ តាមជួយថែរក្សាលោកយាយឲ្យមានសុខភាពល្អ ជន្មាយុយឺនយូរ!
សូមអរគុណដល់ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង សម្រាប់ការខិតខំប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ។



