ក្មេងប្រុសម្នាក់ ដើរជីកជីកផលិតផលព្រៃឈើ បែរជាជីកជំគ្រាប់មីន បណ្ដាលផ្ទុះរងរបួសធ្ងន់

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ដោយសារមីន នៅភូមិសាមគ្គី ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ហេតុការណ៍នោះបានកើតឡើង នៅពេលជនរងគ្រោះ ឈ្មោះ សេត ភឿក​ ភេទប្រុស អាយុ ១៣ ឆ្នាំ មានទីលំនៅ ភូមិតាដេវ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានដើររកជីកផលិតផលព្រៃឈើ ក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ហើយបានជីកដីចំគ្រាប់មីន (មិនស្គាល់ប្រភេទ) បណ្តាលឱ្យផ្ទុះ និងរងរបួសដៃស្តាំធ្ងន់ធ្ងរ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។