បុរសចំណាស់ម្នាក់ ចុះដកព្រលិត ក្នុងស្រះខាងលិចវត្ត បណ្ដាលឲ្យលង់ទឹកស្លាប់…

0

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៦៖៣០នាទី មានករណីបុរសម្នាក់ចុះដកព្រលិត ក្នុងទឹកស្រះបណ្តាលឲ្យលង់ទឹកស្លាប់ ស្ថិតខាងលិចវត្ត កណ្តោល។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងភូមិទីនោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំ វ៉ូច ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅ ភូមិកណ្ដោល ឃុំកណ្តោល។ មុនពេលកើតហេតុ គេបានឃើញបុរសខាងលើចុះដកព្រលិត ក្នុងស្រះខាងលិចវត្ត កណ្តោល លុះវេលាម៉ោង២០៖០០នាទី បងប្អូននិងក្រុមគ្រួសារ បានបាត់បុរសខាងលើ ក៏នាំគ្នាដើររករកលុះដល់ម៉ោង ២០និង៤០នាទី ក៏បានឃើញបុរសឈ្មោះ សំ វ៉ូច បានដេកស្លាប់នៅក្នុងទឹកស្រះ។

តាមការសន្និដ្ឋានរបស់អាជ្ញាធរភូមិឃុំ បងប្អូនសាច់ញ្ញាត និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដោល បុរសខាងលើពិតជាបាន លង់ទឹកស្លាប់ប្រាកដមែន ។

បច្ចុប្បន្ន សពបានប្រគល់ជូន បងប្អូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕