រថយន្ដស្ព័រ ម៉ាក BMW បើកលឿនដូចហោះ បោះពួយ បុករថយន្តព្រូស ពីក្រោយបណ្ដាលឲ្យ រងការខូចខាត យ៉ាងដំណំ

0

ភ្នំពេញ ៖ រថយន្តសេរីទំនើប ប្រភេទស្ព័រម៉ាក(BMW)មួយគ្រឿងដែលបើកបោះពួយ យ៉ាងលឿនឡើងលើស្ពានជ្រោយចង្វារ មិនប្រយ័ត្នក៏បុករថយន្តព្រូស ពីក្រោយពេញទំហឹងបណ្ដាល ឲ្យរងការខូចខាតទាំងស្រុង។

ហេតុការណ៍នេះ បានកើតកាលពីវេលាម៉ោង២និង៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ររាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញរថយន្តទំនើប ប្រភេទស្ព័រ ពាក់ស្លាកលេខកម្ពុជា Mr Tommy បានបើកយ៉ាងលឿន មកដល់រង្វង់មូលព្រហ្មមុខ៤ ក៏ឆ្ពោះឡើងស្ពានជ្រោយចង្វារថ្មី ពីកើតមកលិចដោយល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្ន ក៏បុករថយន្តម៉ាកព្រូស ពីក្រោយពេញទំហឹងបណ្តាល រថយន្តស្ព័រទំនើបនោះ ត្រូវរងការខូចខាត ក្បាលមុខទាំងស្រុងតែម្តង។ ចំណែកព្រូសក៏ខូចខាត ផ្នែកកាត់ក្រោយទាំងដូចគ្នាដែរ។

ក្រោយកើតហេតុ ភាគីខាងបង្ក បានចាត់ចែងហៅរថយន្ត មកសណ្តោង ដើម្បីយកទៅជួសជុល ផងដែរ៕