បន្ទាន់! ពលករខ្មែរមកពីថៃ រត់គេចពីមណ្ឌលចត្តាឡីស័ក មុនចេញលទ្ធផលវិជ្ជមានកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សូមតាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។

សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ ។

មូលហេតុ៖ ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករ មកពី #ប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ)។ មុនពេលចេញលទ្ធផល បុគ្គលខាងលើ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១។