ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់ ស្រុកកងមាស ០៩នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកជើងព្រៃ ១១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកចំការលើ ០២នាក់ និងមកពីខេត្តកំពង់ធំ ០៣នាក់ ខេត្តកណ្តាល ០១នាក់។
រដ្ឋបាលខេត្តក៏បានឱ្យដឹងផងដែរថា មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះបុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងបុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ នៅភូមិកណ្តាល ឃុំតាសុះ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕



