មេបក្សយុវជនកម្ពុជា! ទំនិញនិងសាំងឡើងថ្លៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពពលរដ្ឋខ្មែរ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការឡើងថ្លៃមុខទំនិញ និងសាំង ស្របពេលកូវីដ១៩មិនធូរស្រាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់ ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូលបង់ធនាគារ ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបន្ថែមថា”រាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវ គោលនយោបាយដោះស្រាយបញ្ហា សេដ្ឋកិច្ច ជូនប្រជាពលរដ្ឋខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីបន្ធូរបន្ថយដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងកាលៈទេសៈនេះ។ ដោយនៅក្នុងសេចក្តីប្រកាស របស់ក្រសួងពាណិជ្ជកម្ម ទាក់ទងប្រេងសាំង ដែលមានតម្លៃ4100រៀលក្នុងមួយលីតនេះគឺជាសញ្ញាបញ្ជាក់ថា ទំនិញឡើងថ្លៃខ្ពស់ គឺផ្ទុយពីពលរដ្ឋខ្មែរ រកប្រាក់ចំណូលបានទាប នៅក្នុងកាលៈទេសៈនេះ ហើយនឹងជះឥទ្ធិពលអាក្រក់ ដល់ជីវភាព របស់ប្រជាពលរដ្ឋខ្មែរ តែម្តង”៕