ជីវិតពិតមើលមិនឃើញ! ឡានធំពីរគ្រឿង បុកគ្នាផ្លាតទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់យ៉ងអាណោចអាធម

0

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត ០១គ្រឿងម៉ាក KAMAZ ប៉ះគ្នាជាមួយរថយន្ត NISSAN ០១គ្រឿង រួចផ្លាតទៅបុកជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាក HONDA DREAM C 125 (២០១៨) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ស្ថិតនៅលើផ្លូវជាតិលេខ៥១ (៥.៦) ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកឧត្តុង្គ បានឲ្យដឹងថា ៖ រថយន្ត ០១គ្រឿងម៉ាក KAMAZ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ក.4522 ភព 3 សណ្តោងសឺមីរុឺម៉កសុីទែន ពណ៌ ស ខៀវ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 4A.4550 បើកបរដោយឈ្មោះ តែម ឡូញ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត ០១ គ្រឿង ម៉ាក NISSAN ពណ៌ ត្រួយចេក គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកចេញពីកន្លែងប៉ះកង់រថយន្តខាងកើតផ្លូវឡើងមកលើផ្លូវជាតិលេខ ៥១ ហើយក៏ត្រូវបានរថយន្តម៉ាក KAMAZ ខាងលើបុកចំត្រូវទ្វាមុខផ្នែកខាងឆ្វេងរបស់រថយន្ត NISSAN បណ្តាលឲ្យរថយន្ត ម៉ាក KAMAZ ផ្លាតទៅបុកម៉ូតូ ០១ គ្រឿងម៉ាក HONDA DREAM C 125 (២០១៨) ពណ៌ ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1Z.5261 ដែលមានអ្នកបើកបរឈ្មោះ សុីន ចន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ (ស្លាប់) រស់នៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងឈប់ ដើម្បីចាក់សាំងនៅខាងលិចផ្លូវ និងបុកចំត្រូវតូបលក់ដូរ ០១តូប ធ្វើអំពីដែកប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ហុក លិកា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ប្រុស (អ្នកបើកបរម៉ូតូ ស្លាប់នៅមន្ទីរពេទ្យ), ខូចខាតធ្ងន់ រថយន្ត ០២គ្រឿង, ម៉ូតូ ០១គ្រឿង, តូបលក់ដូរ ចំនួន ០១តូប និងបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក KAMAZ ឈ្មោះ តែម ឡូញ ។

ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចកំពុងរកមធ្យោបាយ ដើម្បីដឹកយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាលវាំងចាស់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕