ចាប់បានចោរ លួចកាត់ខ្សែភ្លើងពីរនាក់់ នៅខណ្ឌចំការមន

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​បន្ទាប់ទទួល បានការរាយការណ៍ពីប្រជាពលរដ្ឋ អំពីករណីមាន ជនសង្ស័យដេីរលួចកាត់ខ្សែភ្លេីង​នៅថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ២០២១​ ​បន្ទាប់ពីធ្វេីការស្រាវជ្រាវ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់​ បានឃាត់ជនសង្ស័យ០២នាក់​ ករណីលួច​(កាត់ខ្សែភ្លេីង)​ នៅចំណុចមុខផ្ទះលេខ៥៥ ផ្លូវសុធារស ក្រុម​៣០​ ភូមិ៥​ សង្កាត់ទន្លេ​បាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

យោងតាមស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់បានរួមមាន៖
១-ឈ្មោះ​ ទុំ​ សុភាព ភេទប្រុស​អាយុ​២៨ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​មិនពិតប្រាកដ​ភ្នំពេញ​មុខរបរគ្មាន​ (មានសារធាតុញៀន​)​។
២-​ ជនសង្ស័យឈ្មោះ​ ពៅ​ វណ្ណា​ ភេទប្រុស អាយុ​ ២២ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​មិនពិតប្រាដក ភ្នំពេញ​ មុខរបគ្មាន។

ជនរងគ្រោះឈ្មោះចាន់​ ចាន់ណារី​ ភេទស្រី​ អាយុ៧៤ឆ្នាំ​ ជនជាតិខ្មែរ​ មានទីទំនៅផ្ទះលេខ៥៥​ ផ្លូវសុធារស​ ក្រុម៣០​ ភូមិ៥​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ភ្នំពេញ​ មុខរបនៅផ្ទះ​ ។
សំភារះបាត់បង់​ ខ្សែភ្លេីងចម្រុះពណ៌កាត់ជាកំណាត់ៗ(អេតចាយ)​ មួយចំនួន បានប្រគល់ជូនជនរងគ្រោះវិញ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់​ ៕