បំបែកសំបុក ផលិតគ្រឿងញៀន មួយកន្លែង ឃាត់ខ្លួនជនបរទេស២នាក់ រឹបអូស គ្រឿងញៀន ជិត៦០គីឡូក្រាម

0

ភ្នំពេញ ៖ ជនសង្ស័យ ជាជនបរទេស០២នាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅ តុលាការកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បទល្មើសករណីផលិតនឹងជួញដូរគ្រឿងញៀនជាង៥៧គីឡូ។ ការបើកសវនាការនេះ មានលោក សេង សុជាតិ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ចែ សុង ជាតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ទាំង០២នាក់ប្តីប្រពន្ធ មាន ឈ្មោះ LEE KWAN FUK ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន ហុងកុង និងឈ្មោះ THET THET HLAING ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ជាប់ចោទពីបទ.ផលិត រក្សាទុក ដឹងជញ្ជូន នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ បើយោងតាមមាត្រា៤០ (បទ រក្សាទុក ជួញដូរ ផលិត សារធាតុគ្រឿងញៀខុសច្បាប់ ) នៃច្បាប់ស្តីការត្រួតពិនិត្យគ្រឿង ញៀនប្តីប្រពន្ធ១គូនេះ អាចប្រឈមនឹងទោសជាក់គុកអស់មួយជីវិត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កម្លាំងជំនាញ”ក១១” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានដំណើរការបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀនបានមួយទីតាំង ហើយចាប់យកវត្ថុតាងរួមមាន ១.សារធាតុញៀនអិចស្តាស៊ី ប្រមាណ១៤០០០០គ្រាប់ (ដប់បួនម៉ឺនគ្រាប់) ១៤៨កញ្ចប់ធំ ទម្ងន់៥៧គីឡូនិង.៣៨ក្រាម។ ២.ម៉ាស៊ីនកែច្នៃ ២គ្រឿង៕