Home សង្គម អាជ្ញាធរ ខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៨៥នាក់ថ្មី និងជាសះស្បើយ៥៤នាក់ ស្លាប់ម្នាក់

អាជ្ញាធរ ខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៨៥នាក់ថ្មី និងជាសះស្បើយ៥៤នាក់ ស្លាប់ម្នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ និងស្លាប់ចំនួន ១នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

សូមបញ្ជាក់ថា គិត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៦៣៩នាក់ បានព្យាបាលជាសះស្បើយចំនួន៩៨១នាក់ ស្លាប់២៦នាក់ និង១៦៣២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

Previous articleធ្ងន់កហើយ! បារាំង ផាកពិន័យក្រុមហ៊ុន Google ៥៩៣លានដុល្លារ
Next articleបិទការធ្វើដំណើរ ចេញ-ចូល កម្ពុជា-វៀតណាម រយៈពេល១ខែ