ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ក្នុងអង្គភាពធ្វេីការឃាត់ខ្លួ នជនសង័្សយម្នាក់ រួមជាមួយអ្នក ទទួលផលចោរកម្ម ម្នាក់ទៀតសរុបចំនួន០២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការស្រាវជ្រាវ ក្រោយពីមានភស្តុតាងបញ្ជាក់អំពីសកម្មភាពល្មេីសច្បាប់របស់គាត់។
យោងតាម ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យនោះរួមមាន៖
១-ឈ្មោះរុំ ភិរក្ស ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អ្នកចូលរួមលួច)។
២-ឈ្មោះឆន សួរ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅខេត្តពោធិសាត់ និងមកស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អ្នកទទួលផលចោរកម្ម)។
សូមជម្រាបជូនថា កាលពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ០៣រំងអាធ្រាត្រ នៅចំណុចក្រុមទី១៣ភូមិតាកុក ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង ជនសង័្សយ បានធ្វេីសកម្មភាព លួចយកម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះឈ្មោះ ឡងណារ៉ូភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិអំបែងថ្ងែឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះទុកម៉ូតូនៅចំណុចកេីតហេតុខាងលេី។
ភិនភាគម៉ូតូគឺ៖ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅផ លិតឆ្នាំ២០១៥មានស្លាកលេខបាត់ដំបង1T-2498 ។
ក្រោយកេីតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ច នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងដេីម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវស្វែងរកជនសង័្សយនិងម៉ូតូដែលបាត់បង់នោះមកវិញ។
ក្រោយទទួលបាន ពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានទៅធ្វេីការឃាត់ខ្លួន តែម្តងទាំងអ្នកលួច និងអ្នកទទួលទិញម៉ូតូដែលជាផលនៃអំពេីចោរកម្មនេះ។
នៅចំពោះមុខ សមត្ថកិច្ចជនសង័្សយបានឆ្លេីយសារភាពថា រូបគាត់និងបក្សពួកម្នាក់ទៀត ពិតជាបានធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងនៅចំណុចកេីតហេតុខាងលេីប្រាកដមែន ជាមួយនេះអ្នកទទួលទិញម៉ូតូ ក៏បានឆ្លេីយទទួលស្គាល់ថាគាត់ពិតជាបានទិញម៉ូតូនោះ ក្នុងតម្លៃ៣០០(បីរយ)ដុល្លាសហរដ្ឋអាមេរិកមែនតែម៉ូតូនេះគាត់បានលក់បន្ត ទៅដល់ខេត្តកំពង់ឆ្នាំង បាត់ទៅហេីយ។
ទោះជាបែបនេះក្តី សមត្ថកិច្ច នគរបាល បានរៀបចំសំណុំរឿង បញ្ជូនគាត់ទាំងពីរនាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕