ស៊យហើយ! ឆក់កាបូប មិនបានសម្រេចហើយ ត្រូវជាប់ខ្នោះទៀត

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ របស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់យកកាបូបស្ពាយពុំបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ នៅចំណុចមុខសាលាគរុកោសល្យ (វិទ្យាជាតិស្ថានអប់រំ) ផ្លូវលេខ២៦៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។

យោងតាមស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ចំរើន ហៅ កូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវឧកញាម៉ុងឬទ្ធី ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម លេ ពាក់ផ្លាកលេខភ្នំពេញ១IT៣៨៨៧ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិធី៕