ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ។



