ធ្វេីរបងសាលាផង ធ្វេីលូរទឹកផង ធ្វេីផ្លូវផង មិនប៉ះ មិនផ្ទុះ តែប៉ះត្រឹមជីកដី ដាក់ខែ្សកាប

0

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឃមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតជាប់របងសាលាវិទ្យាល័យ ក្រុមហ៊ុនជីកដីកប់ខែ្សកាប ក៏ជីកប៉ះរណ្តៅគ្រាប់បែកដៃ ដែលនៅចំពោះមុខ យកចេញពីរណ្តៅ បានចំនួន៣២៥គ្រាប់រួចហេីយ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា បានបញ្ជាក់ថា «តាមពត៌មានពីការដ្ឋានគឺនៅមានមួយចំនួនទៀត ដែលទាន់អាចយកចេញបាននៅឡេីយ។ គ្រាប់បែកដៃទាំង៣២៥គ្រាប់ ជាប្រភេទគ្រាប់បែកដៃ No36 UK ផលិតនៅប្រទេសអង់គ្លេស ដែលសំណល់ពីសង្គ្រាម ហេីយអាចសំណល់ពីសង្គ្រាមជំនាន់មុនផងដែរ។ គ្រាប់បែកដៃប្រភេទ No36 UK នេះចាប់ផ្តេីមផលិត និងប្រេីប្រាស់តាំងពីឆ្នាំ១៩១៥ មកម្លេះ!»។

លោកបន្តថា នេះហៅថាសំណាងមួយដែរ ធ្វេីរបងសាលាផង ធ្វេីលូរទឹកផង ធ្វេីផ្លូវផង មិនប៉ះ មិនផ្ទុះ តែប៉ះត្រឹមជីកដី ដាក់ខែ្សកាប៕