ភ្នំពេញ៖ ក្មេងស្រីអាយុ ១០ខែម្នាក់ ទាញកំសៀវទឹកក្តៅ ដែលទើបដាំពុះ ដួលស្រោចលើខ្លួនរលាកស្លាប់ យ៉ាងអាណោចអាធ័មបំផុត ។ ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្មេងស្រីរងគ្រោះឈ្មោះ ហូ លៀងគី ភេទស្រី អាយុ ១០ខែ រស់នៅភូមិឃុំខាងលើ។
បើតាមក្រុមគ្រួសាក្មេងស្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុម្តាយក្មេងរងគ្រោះ បានដាំទឹក ពេលពុះហើយ ក៏បានចាក់ផ្ទេរទឹកដាក់ទៅកំសៀវ រួចបានយកឆ្នាំងដែលផ្ទេររួចយកទៅទុក ខណ:នោះស្រាប់តែ ក្មេងរងគ្រោះបានមកទាញកំសៀវទឹកក្តៅ បណ្តាលឲ្យកំពុបស្រោចលើខ្លួន បណ្តាលឲ្យរលាកក្តៅក្រហល់ក្រហាយ រហូតស្លាប់តែម្តង ៕


