ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៨ កក្កដា នៅក្នុងខេត្តចំនួន៦ (កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ចំនួន១៣៤នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
+ខេត្តប៉ៃលិន រកឃើញករណីវិជ្ជមាន អ្នកជំងឺកូវីដ-១៩ ចំនួន ៣ករណី និងជាសះស្បើយ ចំនួន០៧នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨៧នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយ៨នាក់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១ ៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៦៥នាក់ និងកំពុងសម្រាកព្យាបាល៧៥៣នាក់ ស្លាប់៩នាក់៕
+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន៩០នាក់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ។
+ខេត្តឧត្តរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២៧នាក់ថ្មី ក្នុងនោះ (០៤ករណី សហគមន៍ និង១២៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណី ជាសះស្បើយចំនួន៥៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៣១៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១១៨៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៣៣ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១០២៣ នាក់ និងស្លាប់ចំនួន ០៤នាក់។
+ខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន០៨នាក់បន្ថែម ។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងវិជ្ជមានកូវីដ១៩សរុប២០២នាក់ ស្រី៧៨នាក់ កុមារ២០នាក់ និងជាសះស្បើយ៦៤នាក់ ស្រី១៩នាក់ កុមារ០៩នាក់ ។