សូមប្រុងប្រយ័ត្ន! កម្ពុជាមានករណីស្លាប់ ដោយសារកូវីដ១៩ ជាង៨០០នាក់ហើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩៥៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១០៤៦ នាក់ និងស្លាប់២៧ នាក់។

ក្នុងនោះជា ករណីឆ្លងសហគមន៍ ៨១៨ នាក់ អ្នកដំណើរពីបរទេស ១៣៦ នាក់។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៨,០៥៧ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥០,០២០ នាក់ និងស្លាប់៨២៥នាក់៕