រកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៥១នាក់បន្ថែមទៀត នៅខេត្តព្រៃវែង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥១នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ មកពីខេត្តកណ្ដាល ១នាក់ និងមកពីខេត្តកំពង់ឆ្នាំង ១នាក់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកពាមរក៍ ចំនួន ​១៥នាក់
៣-ស្រុកបាភ្នំ ចំនួន ​៨នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន​ ៦នាក់
៥- ស្រុកកំពង់ត្របែក ចំនួន​ ៥នាក់
៦- ស្រុកមេសាង ចំនួន ៤នាក់
៧- ស្រុកពាមជរ ចំនួន ៣នាក់
៨- ស្រុកព្រះសេ្ដច ចំនួន ៣នាក់
៩- ស្រុកសុីធរកណ្តាល ចំនួន ៣នាក់
១០-ស្រុកពារាំង ចំនួន ១នាក់
១១-មកពីខេត្តកណ្តាល ចំនួន ១នាក់
១២-មកពីខេត្តកំពង់ឆ្នាំង ចំនួន ១នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៩០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១២៦២នាក់ និងកំពុងសម្រាកព្យាបាល៦១២នាក់ ស្លាប់៣០នាក់។