សូមបង្កើនកាប្រុងប្រយ័ត្ន! អ្នកលក់ខោអាវ ក្នុងផ្សារធំថ្មី ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ ឬមានទំនាក់ទំនងជាមួយ អ្នកលក់ខោអាវនៅតូបលេខ I1 238 – I1-239 ក្នុងផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់ខោអាវនៅតូបខាងលើនេះ។ គាត់តែងតែទៅទិញម្ហូប ក្នុងផ្សារនេះ​ផងដែរ​។​ ដូច្នេះសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព ៕