Home សង្គម កូវីដមិនថមថយ៖ ឆ្លងថ្មី៩៣៥នាក់ ជាសះស្បើយ៦៥៤នាក់ និងស្លាប់៣១នាក់

កូវីដមិនថមថយ៖ ឆ្លងថ្មី៩៣៥នាក់ ជាសះស្បើយ៦៥៤នាក់ និងស្លាប់៣១នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បាន​ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៩៣៥នាក់ ខណៈមានករណីជាសះស្បើយ ៦៥៤នាក់ និងស្លាប់៣១ នាក់។

ក្នុងនោះជាករណីឆ្លងសហគមន៍ ៧៨០នាក់ និងអ្នកដំណើរពីបរទេស១៥៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៦,១២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៨,០៤០នាក់ និងស្លាប់៧៧៩ នាក់៕

Previous articleលោក ពេជ្រ ស្រស់ ប្រតិកម្មចំពោះភាគីថៃ ជុំវិញការចម្លង «ប្រាសាទអង្គរ»
Next articleថ្ងៃនេះខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១០៦នាក់ និងជាសះស្បើយ ២២នាក់