ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះចែកអំណោយជាគ្រឿង ឧបភោគបរិភោគមាន អង្ករ មី ត្រីខ ទឹកសុទ្ធ បន្លែ សាច់មាន់-ជ្រូក ដល់ពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ១៩ ចំនួន២ ទីតាំងនៅក្នុងទីក្រុងបាងកក។
ការចុះចែកអំណោយដល់ពលករសំណង់ចំនួន ៤៦គ្រួសារ ដែលត្រូវបានបិទខ្ទប់ការដ្ឋានសំណង់ នៅបរិវេណសហគមន៍វត្តម៉ាក់កៈសាន់ ខណ្ឌផៈយ៉ាថៃ ទីក្រុងបាងកក ដោយគោរពតាមវិធានការរបស់ ក្រសួងសុខាភិបាលរបស់ថៃ និងទទួលបានការសហការ ពីអាជ្ញាធរថៃផងដែរ ៕


