ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៣ កក្កដា នៅក្នុងខេត្តចំនួន៥ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖
+ខេត្តប៉ៃលិន រកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន ៧នាក់

+ខេត្តឧត្តរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧៨នាក់បន្ថែមទៀត ក្នុងនោះ (០៦ ករណីសហគមន៍ និង៧២ ករណីនាំចូលពីប្រទេសថៃ) ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៧១០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៩២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១២៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ៦៧១ នាក់ និងស្លាប់ចំនួន ០៣នាក់។

+ខេត្តកោះកុង ការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៨នាក់ ខណៈមានករណីជាសះស្បើយចំនួន ៣១៩នាក់ និងស្លាប់ម្នាក់។

+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៨នាក់បន្ថែមទៀត។

+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៦នាក់ ខណៈមានករណីជាសះស្បើយចំនួន១៩នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ១១៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៦០៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០៣នាក់ ស្លាប់៧នាក់។