ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សូមជម្រាបជូនដំណឹងថា ឈ្មោះ រី ធារិទ្ធ ប្រុស ៤១ឆ្នាំ មានទីលំនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបមកពីប្រទេសថៃ ក្រុមការងារបានយកគាត់ មកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យនិមិត្ត នៅវេលាម៉ោង ១២.៣០នាទីយប់ គាត់បានរត់ចេញពីមណ្ឌលវិញ មិនដឹងទៅទីណា បើបងប្អូនណាឃើញឈ្មោះឬភិនភាគមនុស្សខាងលើនេះ សូមជួយផ្ដល់ព័ត៌មានទៅអាជ្ញាធរនៅទីនោះផង ។

