ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ប្រមូលយកឈើខុសច្បាប់ ដែលចាប់បានកន្លងមក ធ្វើមឈូសសម្រាប់ដាក់សព អ្នកស្លាប់ដោយសារកូវីដ១៩ ដោយមិនត្រូវឲ្យអ្នកស្លាប់ គ្មានមឈូសដាក់ឡើយ គឺត្រូវតែមាន ។ការធ្វើបែបនេះដើម្បីកុំឲ្យអ្នកស្លា.ប់ទៅ មិនគម្បីពីព្រោះថា អ្នកដែលស្លា.ប់ដោយសារជំងឺកូវីដនេះ សាច់ញាតិមិនអាចមកមើលបានទេ ។
ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការយកឈើខុសច្បាប់ដែលចាប់បាន យកធ្វើមឈូសនេះ គឺដើម្បីកុំឲ្យអ្នកស្លាប់ទៅ មិនគម្បី ព្រោះថាអ្នកស្លាប់ដោយសារជំងឺកូវីដនេះ សាច់ញាតិមិនអាចមកមើលបានទេ ។
លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់កុំឲ្យយកលេសថា យកឈើមកធ្វើមឈូសហើយនាំគ្នាកាប់ឈើ និងទន្ទ្រានយកដីរដ្ឋឲ្យសោះ ៕