ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំង វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវ២១៧ ក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាកលើកទី២ ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ពិនិត្យសំណាកលើទី២ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ សរុបចំនួន ៣១៨ អង្គ/នាក់ លទ្ធផលវិជ្ជមាន ១៨ អង្គ/នាក់ ក្នុងនោះព្រះសង្ឃចំនួន ១៣ អង្គ ឧបាសក ឧបាសិកាចំនួន៥ នាក់ ។
ចំពោះទីតាំងត្រូវបានហ៊ុំព័ទ្ធឲ្យធ្វើចត្តាឡីស័កបណ្តោះអាសន្ន ។ គ្រូពេទ្យបានបិទបញ្ចប់ទៅវិញនៅម៉ោង ១៨:៥០នាទីនាថ្ងៃខែឆ្នាំដដែល ៕







