គ្រាន់តែមិត្តភក្ដិឆាតប្រាប់ថា មានគេតាមវាយ ក្មេងស្ទាវ ៣នាក់ យកដុំថ្មគប់បុរសម្នាក់របួសធ្ងន់

0

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី វេលាម៉ោង១០ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងកម្លាំងនគរបាលប៉ុស្តិ៍រូងជ្រៃ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីហិង្សាដោយចេតនាមានមានស្ថានទម្ងន់ទោស (ដុំឥដ្ឋ) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣ និង២០នាទី នៅចំណុចមុខវិទ្យាល័យរូងជ្រៃ ក្រុមទី៣៣ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ប៉ី ពីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល (ជនដៃដល់) ។ ២-ឈ្មោះ សម័យ វិមានភូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល (គូរកន) ។ ៣-ឈ្មោះ ចៀម ប៊ុនណាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល (គូរកន) ។ ជនរងគ្រោះឈ្មោះ ដុង តុលា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង រងរបួសត្រង់ប្រអប់ដៃខាងស្តាំ និងស្មងជើងខាងស្តាំ (របួសធ្ងន់) ។

លោកវរសេនីយ៍ទោ អធិការនគរបាលស្រុកថ្មគោល បានបន្តឲ្យដឹងថា ៖ ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថាខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាព យកដុំឥដ្ឋគប់ទៅលើជនរងគ្រោះឈ្មោះ ដុង តុលា ពិតប្រាកដមែន ។ ចំពោះមូលហតុគឺបណ្តាលមកពី មិត្តភក្កិរបស់គេបានឆាតមកតាមទូស័ព្ទប្រាប់ថា មានគេវាយខ្លួនតាមដងផ្លូវទើបពួកខ្លួន ចេញទៅរកជនរងគ្រោះសងសឹកអោយមិត្តភក្កិវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕