ណាត់ជួបគ្នាឡើងឋានសួគ៌ នៅបន្ទប់ជួលបាន ២ដង ខាងស្រីសុំ ៥០០ដុល្លាររៀបចំសែនព្រេន បែរជាខាងប្រុសពោលពាក្យនេះទៅវិញ….

0

ភ្នំពេញ៖ គូស្នេហ៍១គូបានណាត់ជួបគ្នា ឡើងឋានសួគ៌នៅបន្ទប់ជួលបានសម្រេច ២ដង ខាងស្រីក៏សុំ​ឲ្យ​ខាង​ប្រុស​ ជួយ​ចេញ​ថវិកា ​៥០០​ដុល្លារ​ ដើម្បីរៀបចំសែនព្រេន តែអ្វីដែលហួសចិត្តបែរជាខាងប្រុសពោលពាក្យថា «ខ្លួន​ព្រម​ទទួលយក​នាង​ធ្វើ​ជា​ប្រពន្ធ ប៉ុន្តែ​កន្លះ​ខែ​ក្រោយ ​នឹង​លែង​ក្បាល​ចោល​វិ​ញ​​ហើយ» ។ បុរសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​កាលពីម៉ោង ​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា​ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​មួយកន្លែង ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ អុក ម៉ា​ អាយុ​២៩​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ឃុំ​​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ ។ ​ចំណែកនាងជា​​គូស្នេហ៍​​មាន​អាយុ​១៤​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បើតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​២ ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ​មួយ​រយៈពេល​កន្លង​មក​ហើយ លុះដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ អ្នក​ទាំង​ពីរ​ណាត់ជួប​​គ្នា​ នៅ​បន្ទប់​ជួល​ដែល​ជនសង្ស័យ​ស្នាក់​នៅ​ក្នុង​​ខណ្ឌពោធិសែនជ័យ​ ។ ​ខណៈនោះ​បាន​រួមមេត្រី​ ជាមួយ​គ្នា​បាន​សម្រេច​ ២​ដង ចំណែក​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ​ខាង​ស្រី​ បន្ទាប់​ពី​បាត់​កូន​​ស្រី​ជំទង់​រូប​នោះ​ពី​ផ្ទះ ក៏​បាន​​នាំគ្នា​តាម​រក ​ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១ ទើប​ទទួល​ដំណឹង​ថា កូន​ស្រី​កំពុង​ស្នាក់​នៅ​ជាមួយ​បុរស​ខាងលើ​ ក៏​ទៅ​នាំ​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​​នៅ​ឯ​ខណ្ឌមានជ័យ​វិញ ។

ក្រោយមក ​ដោយ​ក្រុមគ្រួសារ​ខាងស្រី​ខ្ជិល​មានរឿង​វែង​ឆ្ងាយ ម្យ៉ាង​ទៀត​ដោយ​យល់​ថា​អ្នក​ទាំង​២ ​ស្រឡាញ់​គ្នា​ ហើយ​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ​នោះ​ កុំ​ឲ្យ​រឿង​បែក​ខ្ចរខ្ចាយ​ នាំ​ឱ្យ​ខ្មាស​គេ​ ទើប​ក្រុម​គ្រួសារ​ខាង​ស្រី​ធ្វើការ​សម្របសម្រួល​គ្នា​ ដោយ​សុំ​ឲ្យ​ខាង​ប្រុស​ជួយ​ ចេញ​ថវិកា​ចំនួន​ត្រឹមតែ ​៥០០​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​រៀបចំ​សែនព្រេន​ឲ្យ​អ្នក​ទាំង​២ ​បាន​ក្លាយទៅជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​ ។ ​ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​ពុំ​ដល់​នោះ បែរជា​ខាង​ប្រុស​និយាយ​ថា​ «ខ្លួន​ព្រម​ទទួលយក​នាង​ធ្វើ​ជា​ប្រពន្ធ ប៉ុន្តែ​កន្លះ​ខែ​ក្រោយ​នឹង​លែង​ក្បាល​ចោល​វិ​ញ​​ហើយ» ​។ ​បន្ទាប់​ពី​បានឮ​បែប​នេះ​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ខាង​ស្រី​ខឹង​ខ្លាំង​ណាស់ ​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​រូប​​នោះ ​​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​ថា​ រួម​ភេ.ទ​ជាមួយ​អ​និ​តិ​ជន​ ។ ​ចំណែក​ក្មេង​ស្រី​ខាងលើ​ក៏​បាន​ចោទ​ថា បុរស​នោះ​ល្បួង​នាង​នាំ​ទៅ​ចាប់​​រំលោ.ភ​សេ.ព​សន្ថ​វៈ​បាន​សម្រេច​រហូត​ដល់​ទៅ​២​ដង​ផង​ដែរ​។

ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​​ខាងលើ​រួច​ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​​នោះ​នាំ​ទៅ​​ធ្វើ​ការ​សាកសួរ​ ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕​