ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨.៤៥នាទី បានទទួលពត៌មាន ពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈ មួយកន្លែង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាដឹកនាំកម្លាំងជំនាញ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកចំការលើចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យការិយាល័យនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន០២គ្រឿង រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាន នគរបាលស្រុកកំពង់សៀម ចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ចំនួន០១គ្រឿង សរុបចំនួន ០៨គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
មន្ត្រីនគរបាល ស្រុកចំការលើ បានឲ្យដឹងថា ៖ ម្ចាស់ផ្ទះឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិជាតិខ្មែរ រស់នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តថា ហេតុការនេះ បណ្តាលអោយស្លាប់មនុស្ស០១នាក់ ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ (កូនម្ចាស់ផ្ទះ) (មូលហេតុបណ្តាល អោយស្លាប់ ដោយសារ ជនរងគ្រោះ ចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ) ។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់បន្ថែមទៀតថា ការខូចខាតរួមាន ៖ ស្ថានីយ៏ប្រេង និងផ្ទះស្នាក់នៅសង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ ទំហំ ៧ម៉ត្រ គុណ ៩ម៉ែត្រ (ឆេះអស់១០០%) រថយន្ត ម៉ាកលុចស៊ីស ៣៣០ ០១គ្រឿង ម៉ូតូ សេ១២៥ ០១គ្រឿង ប្រាក់ ចំនួនទៀត ។
រីឯមូលហេតុគឺ ៖ ឆ្លងចរន្តអគ្គីសនី(បាញ់ប្រេងបញ្ចូលកានបណ្តាលអោយផ្ទុះឆេះ) ។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ យើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៨គ្រឿង ប្រើប្រាស់អស់ទឹក ០៩ រថយន្ត ។ អគ្គីភ័យរលត់អស់១០០% នៅវេលាមោង២០ និង៤០នាទី ៕