Home សង្គម អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ ភូមិទូលព្រំ១ ក្នុងស្រុកមោងឬស្សី និងរកឃើញអ្នកឆ្លងថ្មី ចំនួន៤៨នាក់ និងជាសះស្បើយ៣២នាក់ នៅថ្ងៃនេះ

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ ភូមិទូលព្រំ១ ក្នុងស្រុកមោងឬស្សី និងរកឃើញអ្នកឆ្លងថ្មី ចំនួន៤៨នាក់ និងជាសះស្បើយ៣២នាក់ នៅថ្ងៃនេះ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៨នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២២នាក់ និងមានករណីជាសះស្បើយចំនួន៣២នាក់ផងដែរ។

រដ្ឋបាលខេត្តបានសម្រេច បិទខ្ទប់ភូមិទូលព្រំ១ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រហូលដល់មានការសម្រេចជាថ្មី។។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៨៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៥៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៣៤នាក់ ស្លាប់៦នាក់។

 

Previous articleហានិភ័យ! អ្នកកាសែត រ៉យទ័រ ឆ្លងកូវីដ១៩ បានទៅយកព័ត៌មាន នៅក្រសួងការបរទេស កាលពីថ្ងៃទី ២៣ មិថុនា
Next articleអាជ្ញាធរ ខេត្តកំពង់ចាម បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ​ ចំនួន៨១នាក់ថ្មី និងមានករណីជាសះស្បើយ ៤៩នាក់