ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្ន ទីតាំងផ្ទះសំណាក់ពន្លឺថ្មី និងអាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ខណៈរកឃើញអ្នកឆ្លងថ្មី ចំនួន ៣០នាក់ និងមានអ្នកជាសះស្បើយ៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន២០៣នាក់៕








