Home សង្គម អាជ្ញាធរ ខេត្តបាត់ដំបង បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន២៨នាក់ថ្មី និងមានករណីជាសះស្បើយ១០នាក់

អាជ្ញាធរ ខេត្តបាត់ដំបង បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន២៨នាក់ថ្មី និងមានករណីជាសះស្បើយ១០នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៨នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយចំនួន១០នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៤១នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៥១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣១៨នាក់ ស្លាប់៦នាក់។

Previous articleពិតជាសំណាងមែន! យុទ្ធជនពិការ ចាក់វ៉ាក់សាំង ទី៤លាន ទទួលរង្វាន់១០លានរៀល និងសម្ភារៈមួយចំនួនទៀតពី សម្ដេចតេជោ
Next articleអ្នកជំងឺកូវីដ ចំនួន៥នាក់ បានជាសះស្បើយ ខណៈរកឃើញ អ្នកឆ្លងថ្មី៤នាក់ នៅខេត្តមណ្ឌលគិរី