ភ្នំពេញ៖ រថយន្តដឹកស្របៀកម្ពុជា អ្នកបើកបរបើកក្នុងល្បឿនលឿន ពេលចុះចំណោត ហ្រ្វាំងមិនស៊ីរេចង្កូតក្រឡាប់ ធ្លាក់ផ្លូវបណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១នឹង០៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ នៅចំណុចចំណោត តាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្ករ ម៉ាកពុយស៊ូពណ៌ផ្ទៃមេឃ ប្រភេទរថយន្តសណ្តោរ៉ឺម៉ក ក្បាលពាក់ផ្លាកលេខភ្នំពេញ៣E-២៧៤៧ ពណ៌ផ្ទៃមេឃ និងរ៉ឺម៉កសណ្តោងពាក់ផ្លាកលេខភ្នំពេញ៤A-៥០២១ ពណ៌ផ្ទៃ
មេឃ ធ្វើដំណើរពីភ្នំពេញទៅ ទីរួមខេត្តកោះកុង ដឹកស្រាបៀកម្ពុជា។
សមត្ថកិច្ចបន្តថា អ្នកបើកបរឈ្មោះ ហែម រតនា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ (រងរបួសបាក់ដៃខាងឆ្វេង) អ្នករួមដំណើរឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ភូមិព្រៃជ្រៅ ឃុំសំបួរ ស្រុកពាមជរខេត្តព្រៃវែង (រងរបួសបាក់ជើងខាងឆ្វេង) អ្នកទាំងពីរត្រូវបានបញ្ជូនតាម រថយន្តសង្រ្គោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែខេត្តកោះកុង ៕