ភ្នំពេញ៖ កម្មករធ្វើផ្លូវជាតិលេខ៥ម្នាក់ បានរងរបួសធ្ងន់ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង របស់ក្រុមហ៊ុនវីរប៊ុនថាំ បានបុកអូសជិត ១០០ម៉ែត្ររហូតដល់ឆេះរថយន្ត។
គ្រោះថ្នាក់ចរាចរណ៍ឡានបុកម៉ូតូ រហូតដល់ឆេះនេះបានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ក្នុងចន្លោះគីឡូម៉ែត្រលេខ៨៥ និង៨៦ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងហេតុការនោះដែរ រថយន្តពន្លត់អគ្គីភ័យចំនូន ២ គ្រឿងបានចេញអន្តរាគមន៍ពន្លត់ ទើបអគ្គីភ័យឆេះត្រឹមតែកាប៊ីនរថយន្ត មិនរាលដាលមកឆេះផ្នែកខាងក្រោយ ដែលមានសម្ភារៈ របស់អ្នកផ្ញើពេញមួយឃ្លុបរថយន្តខាងក្រោយ ៕